ថ្ងៃអង្គារ
៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ
និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ SARMIS ដល់មន្ទីរ
អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត
អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត, ឯកឧត្តម
សុខ ធី ប្រធាននាយកដ្ឋាន និងជាប្រធានប្រតិភូនៃក្រសួងសហវ, លោក
ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី
ប្រធានមន្ទីរជំនាញ, នាយកទីចាត់ការនៃរដ្ឋបាលខេត្ត, អភិបាលក្រុង ស្រុក និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។
សូមអរគុណ!